ក្តី​សង្ឃឹម​របស់ Arsenal បញ្ចប់​ ខណៈ Man City ឆ្ពោះ​ទៅកាន់​ការ​លើកពាន

 

ក្តី​សង្ឃឹម​​របស់​ក្រុម Arsenal ក្នុងការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League ទំនង​ដូច​ជា​បញ្ចប់​អស់​ទៅ​ហើយ ក្រោយពី​ពួកគេ​បាន​រង​បរា​ជ័យ​​យ៉ាង​អា​ម៉ាស​ក្នុងលទ្ធ​ផល​ ៣-០ ក្រោមស្នា​ដៃក្រុម Brighton កាល​ពីថ្ងៃ​អាទិត្យ​។ ក្រោយពីក្រុម Manchester City បានកត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល​ដូចគ្នា​នេះ នៅ​លើ​ទឹកដីក្រុម Everton ដើម្បី​នាំមុខ​៤ពិន្ទុ​ដាច់ ក្រុម Arsenal បាន​ដឹង​ថា ការ​ដណ្តើម​ជ័យ​ជម្នះ​នឹង​គ្រប់​គ្រាន់​សម្រាប់​ពួកគេ​ក្នុង​ការ​រក្សា​ក្តី​សង្ឃឹម​។

​ ប៉ុន្តែ ពួក​គេ​បាន​បង្ហាញពីកម្រិត​លេង​ដ៏ត្រដាប​ត្រដួស និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ពី​គូ​ប្រកួត​របស់​ខ្លួន ស្រប​ពេល​ដែល​កីឡាករ Julio Enciso, Deniz Undav និង Pervis Estupinan សុទ្ធ​សឹង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា​ឲ្យ​ក្រុម​របស់​លោក Roberto De Zerbi ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ខិត​កាន់​តែ​កៀក​ក្នុងការ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។

លទ្ធផល​នេះ ក៏​បាន​ធ្វើឲ្យ​ក្រុម Brighton ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​៦ ដោយ​សល់​១​ប្រកួត​ក្នុង​ដៃ​ផង​ដែរ​។ ខ្សែ​បម្រើ Martin Odegaard ប្រធានក្រុមនៃក្រុម Arsenal បាន​ឲ្យដឹងថា៖ «ពិត​មែនហើយ និយាយ​ឲ្យ​ត្រង់​ទៅ វា​ពិត​ជាលំបាកហើយពេលនេះ​។ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​។ ខ្ញុំ​គិត​ថា ក្រុម Man City នឹង​មិន​ធ្វើ​ឲ្យ​មាន​កំហុស​នៅពេលនេះឡើយ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

Barcelona បានច្រានចោលអំពីការផ្ទេរតារាឆ្នើម 02 រូបរបស់ Inter Milan

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Ansu Fati បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងក្រុម Brighton