ក្រុម Brighton បង្ហាញមុខនៅ Europa League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប

 


ក្លឹប Brighton & Hove Albion ទទួលបានកៅអី UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយប្រកួតស្មើ Manchester City ១-១ ក្នុងជំនួបលីគ Premier League សប្តាហ៍ទី៣៧ នៅរាត្រីថ្ងៃទី២៤ ខែឧសភា។

ទទួលបាន១ពិន្ទុបន្ថែម តាមរយៈការបញ្ចប់ភាពឈ្នះ១២ប្រកួតជាប់គ្នារបស់ Man City ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Brighton បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ បើទោះនៅសល់មួយប្រកួតចុងក្រោយ។

១ពិន្ទុដ៏សំខាន់របស់ Brighton នេះ មានការរួមចំណែកពីខ្សែប្រយុទ្ធ Julio Cesar Enciso បន្ទាប់ពីរូបគេស៊ុតតាមស្មើវិញនៅនាទី៣៨ បន្ទាប់ពី Phil Foden រកបានគ្រាប់នាំមុខសម្រាប់ Man City នៅនាទី២៥។

ឆ្លងកាត់៣៧វប្រកួត ក្រុមលោក Roberto De Zerbi រកបាន៦២ពិន្ទុ នាំមុខក្រុមលេខ៧ Aston Villa ចំនួន៤ពិន្ទុ។ នេះមានន័យថា Aston Villa និង Tottenham Hotspur អស់ឱកាសប្រជែងកៅអី Europa League ហើយ តែនៅសល់ការប្រជែងតំណែងលេខ៧ ដើម្បីយកកៅអីវគ្គជម្រុះ Europa Conference League រដូវកាលក្រោយជាមួយ Brentford។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

Barcelona បានច្រានចោលអំពីការផ្ទេរតារាឆ្នើម 02 រូបរបស់ Inter Milan

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Ansu Fati បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងក្រុម Brighton