Everton, Leeds និង Leicester ដណ្តើមយក១កៅអីដើម្បីបន្តនៅ EPL
ជើងឯក Premier League រដូវកាល២០២២-២៣ រកឃើញម្ចាស់ហើយ ដោយធ្លាក់ទៅលើដៃក្រុម Manchester City។ ក្រុមបាតតារាង Southampton ជាក្រុមដំបូងគេដែលត្រូវកាត់ចេញទៅលីគទីពីរ Championship រដូវកាលក្រោយ។ Everton Leeds United និង Leicester City ត្រូវកាត់ក្តីនៅជំនួបបិទរដូវកាល ដើម្បី ប្រជែង យក១ក្រុមបន្តនៅលីគកំពូល។
ឆ្លងកាត់ការប្រកួត៣៧លើករួចមក គេបានរកឃើញម្ចាស់ជើងឯក និងក្រុមអាចបន្តនៅលីគកំពូងអង់គ្លេសរដូវកាលក្រោយ និងធ្លាក់ទៅលីគទីពីរមួយចំនួន។ លើកលែងតែ Southampton ដែលនៅបាតតារាងហើយធ្លាក់ទៅ Championship រដូវកាលក្រោយដោយស្វ័យប្រវត្តិ ៣ក្រុមទៀតដែលឈរនៅចំណាត់ថ្នាក់ទី១៧ រហូតដល់១៩ នៅមិនទាន់ប្រាកដថាទៅ ឬក៏នៅនោះឡើយ។
Everton ឈរលេខ១៧ ស្ថិតនៅតំបន់សុវត្ថិភាពបណ្តោះអាសន្ន រកបាន៣៣ពិន្ទុ នាមុខក្រុមលេខ១៨ Leicester និង១៩ Leeds ដែលនៅតំបន់ត្រូវកាត់ចោល ចំនួន២ពិន្ទុដូចគ្នា។ ដោយសារមានពិន្ទុប្រដេញគ្នា ក្រុមទាំង៣នេះ នៅសល់ឱកាសមួយប្រកួតចុងក្រោយ ដែលជាប្រកួតបិទរដូវកាល ដើម្បីយកមួយក្រុមបន្តនៅលីគកំពូល និងពីរក្រុមធ្លាក់ទៅ Championship ជាមួយ Southampton។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
Comments
Post a Comment