Guardiola បារម្ភពីបញ្ហារបួស របស់កីឡាករ Man City មុនថ្ងៃជំនួប FA Cup ត ទល់ Man Utd
លោក Pep Guardiola បានបង្ហើបថា Kevin De Bruyne, Jack Grealish និង Ruben Dias កំពុងតែជួបបញ្ហា របួសកើតឡើង មុនពេលដែលក្រុម Manchester City ត្រូវប្រជែងពានរង្វាន់ FA Cup ទល់នឹងក្រុម Manchester United។
ការប្រកួតរវាង Man City តទល់ជាមួយនឹងក្រុម Brentford ដែលជាជំនួបចុងក្រោយនៃរដូវកាលសម្រាប់ក្របខណ្ឌ Premier League បានបញ្ចប់ទៅចាញ់ក្នុងលទ្ធផល ១-០។
តែការប្រកួតនោះក្រុមរហ័សនាមមេឃខៀវ មិនមានវត្តមានកីឡាករខ្សែបម្រើ Kevin de Bruyne ,ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Jack Grealish និងខ្សែការពាររបស់ព័រទុយហ្កាល់ Ruben Dias ឡើយ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
Comments
Post a Comment