លោក Guardiola ទាមទារឱ្យដោះស្រាយការចោទ Man City

 


លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City ដែលទើបឈ្នះជើងឯក Premier league រដូវកាល ២០២២-២៣ ទាមទារឱ្យមានការដោះស្រាយ ជុំវិញការចោទប្រកាន់ក្រុមខ្លួនបំពានផ្នែកហិរញ្ញវត្ថុ (Financial Fair Play) ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសឱ្យបានឆាប់។

Man City ទើបគ្រងតំណែងជើងឯកលើកទី៥ របស់ខ្លួនក្នុងរយៈពេល ៦រដូវកាលចុងក្រោយក្រោមការដឹកនាំរបស់លោក Guardiola កាលពីសប្តាហ៍មុន។

ក្លិបរហ័សនាមមេឃខៀវត្រូវបានរងការចោទប្រកាន់ពីសំណាក់ Premier League កាលពីខែកុម្ភៈ ដោយក្នុងនោះត្រូវបានរងការចោទប្រកាន់ច្រើនជាង ១០០ករណីពីការបំពានច្បាប់ហិរញ្ញវត្ថុរបស់លីគនៅចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨។

មិនតែប៉ុណ្ណោះក្លិប Man City ក៏ត្រូវបានចោទប្រកាន់បន្ថែមពីបទមិនព្រមសហការជាមួយនឹងការ​ស៊ើប​អង្កេត​ចាប់តាំងពីឆ្នាំ ២០១៨ មកថែមទៀត។ ទោះយ៉ាងណាក្លិបយក្សអង់គ្លេសនាពេលបច្ចុប្បន្នបានបដិសេធថាមិនបានធ្វើអ្វីខុសឡើយ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Bayern Munich ដាក់សំណើរទិញយក Kepa Arrizabalaga ពី Chelsea

Caicedo រារាំងការផ្លាស់ទៅ Liverpool ដោយចង់បានតែ Chelsea ប៉ុណ្ណោះ