Man City ប្រារព្ធពិធីលើកពាន EPL នៅ Etihad ក្រោយឈ្នះ Chelsea

 


Machester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២២-២៣ និង៣រដូវកាលជាប់ៗគ្នា។ ក្រុមមេឃខៀវ ដឹងថាខ្លួនជាម្ចាស់ពានតាំងពី Arsenal ចាញ់ Nottingham Forest ១-០ កាលពីចុងសប្តាហ៍ បានធ្វើពិធីលើកពានលីគកំពូលអង់គ្លេសរបស់ខ្លួននៅកីឡដ្ឋាន Etihad ក្រោយប្រកួតឈ្នះ Chelsea ១-០ នៅជំនួបទី៣៦របស់ខ្លួន។

ខ្សែប្រយុទ្ធ Julian Alvarez ស៊ុតបញ្ចូលទី១គ្រាប់ ជួយក្រុមលោក Pep Guardiola យកឈ្នះ Chelsea ក្នុងការប្រកួតសប្តាហ៍ទី៣៦ នៅរាត្រីថ្ងៃទី២១ ខែឧសភា។ ក្រុមមេឃខៀវកើនដល់៨៨ពិន្ទុ និងសល់ពីរប្រកួតក្នុងដៃ នាំមុខ Arsenal ដែលប្រកួត៣៧លើកចំនួន៧ពិន្ទុ។

តាមពិតទៅ បើទោះ Man City ឈ្នះ ឬចាញ់ Chelsea នៅជំនួបនេះ ក៏ពួកគេបានក្លាយជាជើងឯកលីគកំពូលអង់គ្លេសប្រចាំរដូវកាល ២០២២-២៣ រួចទៅហើយ ពោលចាប់តាំងពី Arsenal បានចាញ់ Nottingham Forest ១-០ នៅជំនួបសប្តាហ៍ទី៣៧ម្លេះ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

Barcelona បានច្រានចោលអំពីការផ្ទេរតារាឆ្នើម 02 រូបរបស់ Inter Milan

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Ansu Fati បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងក្រុម Brighton