Manchester United អាចទិញបាន Halland ក្នុងតម្លៃត្រឹមតែ 4 លានផោន

 


លោក Ole Gunnar Solskjaer បានបង្ហាញថាដំបូងឡើយគាត់បានប្រាប់ Manchester United ឱ្យទិញ Erling Haaland ក្នុងតម្លៃត្រឹមតែ 4 លានផោនតែប៉ុណ្ណោះ ។ គួរអោយដឹងផងដែរថា Solskjaer ធ្លាប់បង្វឹកកីឡាករ Haaland កំឡុងពេលគាត់ដឹកនាំ Molde មុនពេលរូបគេទៅចុះហត្ថលេខាជាមួយ RB Salzburg និង Borussia Dortmund ។

ប៉ុន្តែ Halland ស្ទើរតែអាចចូលរួមនៅ United ប្រសិនបើថ្នាក់ដឹកនាំបានស្តាប់លោក Solskjaer មុនពេលគាត់ក្លាយជាអ្នកចាត់ការនៅ Old Trafford ក្នុងឆ្នាំ 2018 ។ ដោយលោក​ Solskajer បាននិយាយថា “ពេលនោះខ្ញុំបានទូរស័ព្ទទៅ United ប្រហែលប្រាំមួយខែមុនពេលខ្ញុំចូលកាន់តំណែង ហើយខ្ញុំបានប្រាប់ពួកគេថាខ្ញុំបានឃើញខ្សែរប្រយុទ្ធដែលខ្ញុំចង់បាន ប៉ុន្តែពួកគេមិនស្តាប់ខ្ញុំទេ ។

ខ្ញុំបានស្នើសុំ 4 លានផោនសម្រាប់ទិញ Haaland ប៉ុន្តែពួកគេមិនបានចុះហត្ថលេខាលើគាត់ឡើយ” ។ គាត់បានបញ្ចប់ការផ្ទេរទៅកាន់ Manchester City ក្នុងតម្លៃ 50 លានផោន ហើយឥឡូវនេះត្រូវបានគេវាយតម្លៃថាជាខ្សែប្រយុទ្ធដែលមានតម្លៃបំផុតរបស់ពិភពលោកក្នុងតម្លៃប្រហែល 200 លានផោន។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Bayern Munich ដាក់សំណើរទិញយក Kepa Arrizabalaga ពី Chelsea

Caicedo រារាំងការផ្លាស់ទៅ Liverpool ដោយចង់បានតែ Chelsea ប៉ុណ្ណោះ