Man.Utd ចង់ផ្តួល Fulham ដើម្បីបិទបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់Top-៣

 


ម្ចាស់ផ្ទះបិសាចក្រហម Man.Utd ត្រៀមទទួលក្រុមភ្ញៀវ Fulham នៅទឹកដី Old Trafford នាថ្ងៃបិទបញ្ចប់រដូវកាលនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃអាទិត្យស្អែកនេះ។ 

ក្រុម Man.Utd ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខរៀងទី៣ មានបំណងចង់ផ្តួល Fulham បន្តទៀត ក្រោយផ្តួល Chelsea កាលពីពាក់កណ្តាលសប្តាហ៍ និង Wolver ព្រមទាំង Bournemouth ដើម្បីធានាបានតំណែងTop-៣ ខណៈគិតត្រឹមសប្តាហ៍ទី៣៧ពួកគេ មានគម្លាត ពីក្រុមលេខ៤ Newcastle តែ២ពិន្ទុប៉ុណ្ណោះ។

សម្រាប់Fulham វិញបច្ចុប្បន្នឈរនៅលេខរៀងទី១០និងបានធានាសុវត្តិភាពមិនធ្លាក់ទៅលេងនៅChampionshipជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៤​ក្រោយឡើងមកក្របខណ្ឌ EPLបាន១រដូវកាល។ Fulham ប្រកួតចុងក្រោយផ្តួលម្ចាស់ផ្ទះSouthampton ក្នុងលទ្ធផល ២ទល់និង០។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

Barcelona បានច្រានចោលអំពីការផ្ទេរតារាឆ្នើម 02 រូបរបស់ Inter Milan

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Ansu Fati បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងក្រុម Brighton