Messi ផ្ដួ.ល Ronaldo ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង​គេ​ក្នុង​លីគ​ធំៗ​ទាំង​៥​ នៅ​អឺរ៉ុប

 


ក្រោយលើកពាន Ligue 1 នារដូវកាលនេះ Lionel Messi បានក្លាយជាកីឡាករដែលឈ្នះពានច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយតាមស្មើ Dani Alves ដែលឈ្នះចំនួន ៤៣ពាននៅក្នុងអាជីព។

Lionel Messi បានឈ្នះពានរង្វាន់អាជីពជាលើកទី៤៣ របស់គាត់កាលពីថ្ងៃសៅរ៍ជាមួយនឹងការឈ្នះរបស់ PSG ទល់នឹង Strasbourg នៅថ្ងៃចុងក្រោយនៃការប្រកួតក្របខណ្ឌ Ligue 1 ។ ខណៈគាត់តាមស្មើនឹងអតីតមិត្តរួមក្រុម Barcelona របស់គាត់ គឺខ្សែការពារ Dani Alves ដែលកំពុងជាប់នៅក្នុងពន្ធនាគារ។

វាជាពានទីបីរបស់គេនៅក្នុងប្រទេសបារាំង បន្ទាប់ពីពាន Ligue 1 កាលពីឆ្នាំមុន និង French Super Cup នៅដើមរដូវកាល។ ការឈ្នះពានរង្វាន់នេះទំនងជាពានរង្វាន់ចុងក្រោយរបស់គាត់ នៅក្នុងទីក្រុងប៉ារីស ក្រោយមានប្រភពច្បាស់ការណ៍ជាច្រើននិយាយថា Messi នឹងចាកចេញពី PSG ដូច្នេះគាត់នឹងមិនឈ្នះ ‘Coupe de France’ ជាមួយ PSG ឡើយ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments