លេចឮថាក្លិបអង់គ្លេសមួយកំពុងតាមញ៉ែ Messi ខណៈក្លិបអារ៉ាប៊ីសាអូឌីតផ្ដល់ ១.៣ពាន់លាន$

 


Lionel Messi របស់ក្លឹប Paris Saint-Germain គ្រោងនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ក្នុងពេលឆាប់ៗនេះ ដោយក្លឹបមកពី Premier League ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានកំពូលខ្សែប្រយុទ្ធរូបនេះ។

កិច្ចសន្យារបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅ Parc des Princes នឹងផុតកំណត់នៅខែក្រោយ ដោយមិនទាន់មានព័ត៌មានអំពីការបន្តថ្មីនៅឡើយទេ។ ខណៈដែលការពិភាក្សាជុំវិញអនាគតរបស់គាត់កាន់តែក្តៅគគុក ជាពិសេសជុំវិញការវិលត្រឡប់ទៅកាន់ក្លឹប Barcelona ស្របពេលអ្នកការសែតដ៏ល្បីលោក Fabrizio Romano បានរាយការណ៍ថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងដោយ Messi នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ខណៈពេលដែលក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត និងក្រុម Inter Miami នៃក្របខណ្ឌ MLS របស់អាមេរិក ក៏បង្ហាញចំណាប់អារម្មណ៍ទៅលើតារាឆ្នើមរូបនេះផងដែរ។ ស្របពេលប្រភពនៅក្នុងប្រទេសអាហ្សង់ទីនបានបង្ហើបថា ក្លឹបនៅ Premier League ដែលមិនបញ្ចេញឈ្មោះក៏លេចវត្តមានចង់បាន Messi ដែរ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Bayern Munich ដាក់សំណើរទិញយក Kepa Arrizabalaga ពី Chelsea

Caicedo រារាំងការផ្លាស់ទៅ Liverpool ដោយចង់បានតែ Chelsea ប៉ុណ្ណោះ