Real Madrid អស់សីល Comeback បង្វិលឲ្យ City លាងការសងសឹកបានហើយ
បន្ទាប់ឆ្លងកាត់ការជម្រុះចម្រាញ់ តាំងពីវគ្គចែកពូលអស់រយៈពេលជាងកន្លះឆ្នាំ ទីបំផុតយើងក៏សម្រេចយកបានក្លឹបទាំងពីរចុងក្រោយ បន្តឡើងមកប៉ះគ្នាដណ្តើមពានរង្វាន់ UEFA Champions League រដូវកាល ២០២២/២៣។
នេះគឺជាវគ្គផ្តាច់ព្រ័ត្រលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្លឹបអ៊ីតាលី Inter Milan ត្រូវជួបគ្នា តទល់ក្លឹបសំពៅមាស Manchester City មកពីអង់គ្លេស ដ្បិតអតីតកាលស្គាល់ជាតិសាកល្បងជើងទៅមកដែរ តែត្រឹមការប្រកួតមិត្តភាព ឬជំនួបត្រៀមបើករដូវកាល។
Inter បានយកឈ្នះ តាមរយៈការទម្លាក់ក្លឹបរួមទីក្រុង AC Milan ដោយលទ្ធផលទាំងពីរជើង ៣-០ ខណៈ City យកឈ្នះទៅលើគូប្រជែងចាស់ Real Madrid ៥-១ ឥតឲ្យវាយបក Comeback ត្រលប់មកវិញរួច ដូចកាលឆ្នាំចាស់ ២០២២។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
Comments
Post a Comment