ជើង​ឯក​បាល់ទាត់​ SEA Games ត្រៀម​​​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ World Cup​​ ​នៅ​ខែ​ក្រោយ​នេះ

 


សហព័ន្ធ​កីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) ប្រកាស​ថា នឹង​ប្រកួត​មិត្ត​ភាព​ជាមួយ​ម្ចាស់​ជើង​ឯក World Cup នៅ​ថ្ងៃ​ទី 19 ខែ​មិថុនា 2023​ និង​បាន​អំពាវនាវ​ឱ្យ​រក្សា​សណ្ដាប់​ធ្នាប់​ ចៀស​វាងការ​ប្រកួត​ត្រូវ​លុបចោល​។

ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​​អំពី​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់ទីន​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីលាន​បាល់​ទាត់ Gelora Bung Karno នា​រសៀល​ថ្ងៃ​ទី 24 ឧសភា​។ ប្រធាន PSSI លោក Erick Thohir ឱ្យ​ដឹង​ថា ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​គូប្រជែង​លំដាប់​ខ្ពស់​បំផុត​ដូច​អាហ្សង់​ទីន គឺជា​ឱកាស​​ដ៏​មាន​តម្លៃ​ដើម្បី​សាកល្បង​​ផ្លូវ​ចិត្ត សមត្ថភាព និង​ដក​បទ​ពិសោធន៍​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​។

មេដឹកនាំ​ PSSI ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ទ្រង់ទ្រាយធំ​បំផុត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ Lionel Messi, Lautaro Martinez និង​មិត្ត​រួម​ក្រុម​ ចៀស​វាង​ហានិភ័យ​ការ​ប្រកួត​ត្រូវ​លុប​ចោល។អានអត្ថបទសំខាន់ៗបន្ត

Comments

Popular posts from this blog

Barcelona បានច្រានចោលអំពីការផ្ទេរតារាឆ្នើម 02 រូបរបស់ Inter Milan

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Ansu Fati បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងក្រុម Brighton