Wow! ប្រភពច្បាស់ការណ៍មួយទម្លាយថា Man Utd និង PSG កំពុងចរចាគ្នារឿងផ្ទេរ Neymar
យោងតាមរបាយការណ៍ពីប្រទេសបារាំងបានឱ្យដឹងថា Manchester United កំពុងពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើ Neymar ពីក្លិប Paris Saint-Germain នៅរដូវក្តៅនេះ។
ការសែតបារាំង L’Equipe រាយការណ៍ថាក្លឹបជាច្រើននៅ Premier League បានចរចាជាមួយ PSG ជុំវិញការនាំយកតារាប្រេស៊ីល ហើយការពិភាក្សាជាមួយបីសាចក្រហម Man United គឺមានសភាពស្រួចស្រាលជាងគេ។
ស្របពេលជាមួយគ្នានេះ ក្រុមដែលកក់កៅអីការប្រកួតក្របខណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេ ក្រោយខកខាន ២០ឆ្នាំកន្លងមក Newcastle ត្រូវបានគេរាយការណ៍ថា ក៏ជាក្លឹបមួយដែលចង់បាន Neymar មកលេងនៅអង់គ្លេសផងដែរ។
PSG បើកចំហរក្នុងការលក់កីឡាករវ័យ ៣១ ឆ្នាំខាងលើនៅរដូវក្តៅនេះ ហើយ Neymar កំពុងពិចារណាយ៉ាងខ្លាំងក្នុងការចាកចេញពីប្រទេសបារាំង ចំពេលរូបគេ និងមិត្តរួមក្រុម Lionel Messi បានក្លាយជាគោលដៅសម្រាប់ការរិះគន់ពីសំណាក់អ្នកគាំទ្រក្លឹប PSG ម្ដងហើយម្ដងទៀត។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
Comments
Post a Comment