Mourinho ដោះមេដាយគប់ឱ្យអ្នកគាំទ្រ ក្រោយក្រុម Roma ចាញ់ Sevilla

 


ក្រុម Sevilla របស់អេស្ប៉ាញបានលើកពាន Europa League ក្រោយពីបានយកឈ្នះទៅ លើក្រុមមក ពីអុីតាលី AS Roma នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ឈានចូលថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមទាំង ២ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយកីឡាករ Paulo Dybala របស់ Roma បានស៊ុតបញ្ចូលទី បើកការនាំមុខមុននៅនាទីទី ៣៤។ លុះចូលដល់តង់ទី២ កីឡាករ Gianluca Mancini របស់ Roma បានធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅនាទី ទី៥៥ ដោយលទ្ធផលបញ្ចប់ទៅ ១-១។

ដើម្បីរកអ្នកឈ្នះ អ្នកចាញ់ ការប្រកួតឈានដល់វគ្គបាល់ប៉េណាល់ទី កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផលក្រុម Sevilla យកជ័យជម្នះក្នុងលទ្ធផល ៤ ទល់ ១។ ក្រុម Sevilla គ្រងជើងឯកពាន UEFA Europa League ចំនួន ៧សម័យកាល ច្រើនជាងក្រុមណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តរបស់ពានលំដាប់ទី២ របស់អឺរ៉ុបមួយនេះ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

Barcelona បានច្រានចោលអំពីការផ្ទេរតារាឆ្នើម 02 រូបរបស់ Inter Milan

ការប្រកួតរវាងក្រុម Manchester City ទល់នឹងក្រុម Brighton

Ansu Fati បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងក្រុម Brighton