កីឡាករ Neymar Jr នឹងអាចផ្លាស់ទៅ Man Utd ប្រសិនក្លិបបិសាចក្រហមត្រូវបានទិញ
ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar Jr នឹងអាចផ្លាស់ទៅ Manchester United ប្រសិនក្លិបបិសាចក្រហមត្រូវបានទិញដោយអ្នកជំនួញកាតា លោកSheikh Jassim។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រកីឡាដ៏ល្បីរបស់បារាំង Mercato Le10sport.com ថ្ងៃទី៣០ ខែឧសភា។ ទាំងកីឡាករ និងក្លិបកំពុងតែស្វែងរកឱកាសដូចគ្នានៅចុងបញ្ចប់រដូវកាល ២០២២-២៣។
បើតាមរបាយការណ៍ដែលបានផ្សាយដដែលនោះ ក្លិប PSG នាពេលបច្ចុប្បន្នហាក់បីមានភាពមិនសប្បាយចិត្តជាមួយ Neymar Jr ស្របពេលដែលកីឡាករសញ្ជាតិប្រេស៊ីលកំពុងតែរងរបួស។ ជាពិសេសអាកប្បកិរិយារបស់ Neymar Jr បានធ្វើឱ្យក្លិបមិនសូវទទួលបានការសរសើរពីសំណាក់អនុប្រធានក្លិបឡើយ។
ខណៈភាពមិនសប្បាយចិត្តនេះ កំពុងតែកើតឡើង កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានគេដឹងថាបានទៅទស្សនាការប្រកួតប្រណាំងរថយន្ត F1 នៅទីលានប្រកួត Monaco Grand Prix។ ក្រោយមកអ្នកចាត់ការ PSG លោក Christophe Galtier បានអះអាងថាតារាបាល់ទាត់ប្រេស៊ីល ក៏បានអវត្តមានអំឡុងពេលដែល ការប្រកួត ដណ្តើមជើងឯកទល់ Strasbourg ស្របពេលដែលរូបគេកំពុងព្យាបាលរបួសជើង។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
Comments
Post a Comment