Saudi Pro League បង្កើតផែនការជ្រុងបួនដែលមាន Ronaldo, Messi, Benzema
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបង្ហាញមហិច្ឆិតាដ៏អស្ចារ្យតាមរយៈការនាំយកកីឡាករ Cristiano Ronaldo និងបានផ្ញើសំណើរទៅកាន់ Lionel Messi និង Karim Benzema។ ឥឡូវនេះពួកគេគ្រោងនឹងបន្ថែមតារាឆ្នើមម្នាក់ទៀត ដើម្បីបង្កើនប្រជាប្រិយភាពរបស់ Saudi Pro League។ កីឡាករម្នាក់នោះគឺគ្មាននរណាក្រៅពី Neymar របស់ប្រេស៊ីលនោះទេ។
ថ្លែងទៅកាន់ Cadena SER (តាមរយៈ Onze Mondial) អតីតកីឡាកររបស់ Real Madrid លោក Predrag Mijatovic បានបង្ហាញថា រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីតមានគម្រោងបង្កើយជ្រុងបួននៅ Saudi Pro League ដោយនាំយក Neymar រួមជាមួយនឹង Messi និង Benzema។
គាត់បាននិយាយថា ៖ “ខ្ញុំដឹងថារដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមានកីឡាករបួននាក់ក្នុងចិត្ត ដែលជាតារាទាំងបួនគឺ Cristiano Ronaldo, Lionel Messi, Neymar និង Karim Benzema។ វាគឺជាយុទ្ធសាស្ត្ររបស់ពួកគេក្នុងការលើកកម្ពស់បាល់ទាត់ក្នុងនាមជាឯកអគ្គរដ្ឋទូត។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
Comments
Post a Comment